សុន្ទរកថា កម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ «ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម»

ឯកឧត្តម រ៉ូប៊ើតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ ស្ដីពី « ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមប្រធានបទ « ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្ដល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគត ក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្ដរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរៀបចំ និងអញ្ជើញខ្ញុំចូលរួមក្នុងឱកាសបើកកម្មវិធីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ ចំពោះតួនាទីយ៉ាងសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនវិធាននានាពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និងសម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន អាចព្យាករណ៍បាន ក៏ដូចជាការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់ … Continue reading សុន្ទរកថា កម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ «ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម»